Skip to content
ស្ងាត់​ៗ សែន រ៉ាឌី ទទួល​ការ​ដំឡើង​ទៅកាន់​ឋានន្តរស័ក្តិអនុសេនីយ៍ឯក​
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ស្ងាត់​ៗ សែន រ៉ាឌី ទទួល​ការ​ដំឡើង​ទៅកាន់​ឋានន្តរស័ក្តិអនុសេនីយ៍ឯក​

អតីត​ជើង​ខ្លាំងដ៏​មាន​ប្រជាប្រិយភាព​ សែន រ៉ាឌី ទើប​តែ​​​ទទួល​បាន​ការ​ដំឡើង​​ឋានន្តរស័ក្តិថ្មី​ ក្នុង​ក្របខណ្ឌ​នគរបាល​ជាតិ ពី​អនុសេនីយ៍ទោ (ស័ក្តិ២) ទៅ​ជា​​អនុសេនីយ៍ឯក (ស័ក្តិ៣)។ ​

សែន រ៉ាឌី បានបង្ហាញអារម្មណ៍រំភើប និងរៀបរាប់ពី ឫសគល់នៃសមិទ្ធផលខ្លួន លើហ្វេសប៊ុកផ្ទាល់ខ្លួន៖ «អរគុណសន្តិភាព និង អរគុណការរីកចម្រើននៃវិស័យកីឡាដែលធ្វើអោយខ្ញុំបានមកដល់ចំណុចនេះ ហើយទទួលបានអ្វីៗយ៉ាងច្រេីនទាំងដែលខ្ញុំនឹកស្មានមិនដល់។ … ខ្ញុំបានមកដល់ចំណុចនេះ ព្រោះខ្ញុំកើតចេញពីកីឡាអ្វី ខ្ញុំចាំមិនដែលភ្លេចទេ»។

ពិធី​ដំឡើង​ឋានន្តរស័ក្តិ៍ ដល់​អតីត​កីឡាករ​ឆ្នើមគុនខ្មែរ និង​ វ៉ូវីណាម រូប​នេះ ធ្វើ​ឡើង​ដោយ​អង្គភាព​កីឡា​នគរបាល​ជាតិ កាល​ពី​សុក្រ​សប្ដាហ៍​នេះ។ ក្រៅពី សែន រ៉ាឌី កីឡាករ កីឡា​ការិនី និងគ្រូ​បង្វឹក មក​ពី​​សហព័ន្ធ​កីឡា​មួយ​ចំនួន​ទៀត ដូចជា វាយ​កូន​ឃ្លីលើ​តុ វ៉ូវីណាម ប៉េតង់ អត្តពលកម្ម តេក្វាន់ដូWTF យូដូ ចំបាប់ ទ្រីយ៉ាថ្លុង តេក្វាន់ដូITF ល្បុក្កតោ និង​ហាប់​គីដូ សរុប​ចំនួន​៥៤​រូបផ្សេងទៀត ក៏​ទទួលបាន​ការ​តែង​តាំង និង​ ដំឡើងឋានន្តរស័ក្តិ ក្នុង​ពិធីនេះ​ ខណៈ​ក្នុង​នោះក៏មាន​វត្តមាន​​ សែន រ៉ាដេត ទទួល​ការ​ដំឡើង​ពី ស័ក្តិ១ទៅ​ ស័ក្តិ២​ ផង​ដែរ។

សែន រ៉ាឌី ជា​អតីត​​កីឡាករ​ល្បីល្បាញ់​គុនខ្មែរ និង​ ជាម្ចាស់​មេដាយ​មាស់ វ៉ូវីណាម ពិភពលោក​។  ម្ចាស់​ខ្សែក្រវាត់ CBS និង គោជល់ ដែល​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​រូប​នេះ បាន​ដក​ខ្លួន​ពី​សង្វៀន​​កាល​ពី​៣​ឆ្នាំ​មុន និងងាក​មក​ប្រលូកក្នុងកីឡា វ៉ូវីណាម៕