Skip to content
សហព័ន្ធវាយកូនគោលរៀបចំប្រកួតជើងឯកអាយុក្រោម២០ឆ្នាំឆ្ពោះទៅស៊ីហ្គេម២០២៣
    ទំព័រដើម  »  កីឡាជាតិ  »  ផ្សេងៗ

សហព័ន្ធវាយកូនគោលរៀបចំប្រកួតជើងឯកអាយុក្រោម២០ឆ្នាំឆ្ពោះទៅស៊ីហ្គេម២០២៣


សហព័ន្ធកីឡាវាយកូនគោលកម្ពុជាបានរៀបចំការប្រកួតជើងឯកយុវជនអាយុក្រោម២០ឆ្នាំ ឬ CGF Youth Under-20 Par3 Championship នៅទីលាន City Golf Club ព្រឹកថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០។

ការប្រកួតនេះមានយុវជនទាំងប្រុស និងស្រីមកពីកម្ពុជា, កូរ៉េខាងត្បូង និងអូស្ត្រាលី សរុប២០នាក់ដោយបែងចែកជា៥ក្រុម។

បើតាមការឲ្យដឹងពីសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ការប្រកួតនេះធ្វើឡើងក្នុងន័យសម្រួចសមត្ថភាព និងបទពិសោធដល់យុវជនអាយុក្រោម២០ឆ្នាំក្នុងប្រភេទកីឡាខាងលើ ដោយធ្វើយ៉ាងណាឲ្យកីឡាករ កីឡាការិនីវ័យក្មេងកម្ពុជាឆ្លងកាត់ការប្រកួតញឹកញាប់ ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣
ក្នុងនោះដែរ CGF Youth Under-20 Par3 Championship ទទួលបានការជ្រោមជ្រែងយ៉ាងពេញទំហឹងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។

ការប្រកួតយុវជននេះក៏ធ្លាប់ត្រូវបានរៀបចំម្ដងដែរអំឡុងខែកក្កដា តែប្រព្រឹត្តទៅលើទីលានធំ។

ជាលទ្ធផលពីការប្រកួត គឺលេខមួយជយលាភី Gross Score បានទៅលើកីឡាករ រិន ចាន់សុធារិទ្ធិ, លេខពីរបានលើ Oh Yeram, លេខ៣បានលើ គិត ម៉េង, លេខ៤ Oh Yerim និងលេខ៥ សៀ ជាហាវ៕