Lionel Messi និង Sergio Ramos ជាកីឡាករល្បីជាងគេបំផុតក្នុងចំណោមកំពូលតារាបាល់ទាត់ជាង២០នាក់ដែលនឹងផុតកិច្ចសន្យាបច្ចុប្បន្នជាមួយក្លិបរបស់ពួកគេនៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១។ នៅពេលកិច្ចសន្យាអស់សុពលភាព កីឡាករទាំងនេះអាចចូលរួមក្លិបដទៃដោយសេរី គ្មានតម្លៃផ្ទេរ (Free Agent) ប្រសិនពួកគេមិនឈានដល់ការព្រមព្រៀងបន្តកិច្ចសន្យាថ្មីជាមួយក្លិបបច្ចុប្បន្នទេនោះ។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករបាល់ទាត់ល្បីៗដែលកិច្ចសន្យារបស់ពួកគេជាមួយក្លិបបច្ចុប្បន្ននឹងអស់សុពលភាពនៅដំណាច់ខែមិថុនា ហើយមិនទាន់មានដំណឹងថាត្រូវរ៉ូវលក្ខខណ្ឌដើម្បីបន្តកិច្ចសន្យាថ្មីនៅឡើយទេ។ ប៉ុន្តែក្នុងបញ្ជីនេះមិនបញ្ចូលតារាមួយចំនួនដូចជា David Alaba (Bayern Munich to Real Madrid), Aissa Mandi (Real Betis to Villarreal) និង Rui Silva (Granada to Real Betis) ទេ ព្រោះក្លិបថ្មីសម្រាប់ពួកគេត្រូវបានធានារួចហើយ។
១៖ ខ្សែប្រយុទ្ធ Lionel Messi (Barcelona)
២៖ ខ្សែការពារ Sergio Ramos (Real Madrid)
៣៖ អ្នកចាំទី Gianluigi Donnarumma (AC Milan)
៤៖ ខ្សែប្រយុទ្ធ Memphis Depay (Lyon)
៥៖ ខ្សែបម្រើ Georginio Wijnaldum (Liverpool)
៦៖ ខ្សែបម្រើ Hakan Calhanoglu (AC Milan)
៧៖ ខ្សែប្រយុទ្ធ Sergio Aguero (Manchester City)
៨៖ ខ្សែបម្រើ Henrikh Mkhitaryan (Roma)
៩៖ ខ្សែការពារ Eric Garcia (Manchester City)
១០៖ ខ្សែបម្រើ Lucas Vazquez (Real Madrid)
១១៖ ខ្សែប្រយុទ្ធ Rafael Santos Borre (River Plate)
១២៖ ខ្សែការពារ Jerome Boateng (Bayern Munich)
១៣៖ អ្នកចាំទី Marko Dmitrovic (Eibar)
១៤៖ ខ្សែការពារ Javi Martinez (Bayern Munich)
១៥៖ ខ្សែបម្រើ Juan Mata (Manchester United)
១៦៖ ខ្សែការពារ David Luiz (Arsenal)
១៧៖ ខ្សែបម្រើ Hatem Ben Arfa (Bordeaux)
១៨៖ អ្នកចាំទី Tomas Vaclik (Sevilla)
១៩៖ ខ្សែប្រយុទ្ធ Stefan Jovetic (Monaco)
២០៖ ខ្សែប្រយុទ្ធ Danny Welbeck (Brighton)
២១៖ ខ្សែការពារ Nicolas Nkoulou (Torino)