Skip to content
UEFA ពិន័យ Zlatan ៥ម៉ឺនអឺរ៉ូចំពោះការពាក់ព័ន្ធជាមួយក្រុមហ៊ុនភ្នាល់
    ទំព័រដើម  »  កីឡាជាតិ

UEFA ពិន័យ Zlatan ៥ម៉ឺនអឺរ៉ូចំពោះការពាក់ព័ន្ធជាមួយក្រុមហ៊ុនភ្នាល់

សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA) បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic របស់ AC Milan ត្រូវ​បាន​ពិន័យ​៥០០០០​អឺរ៉ូ ចំពោះ​ការ​ពាក់ព័ន្ធ​ក្នុង​ក្រុមហ៊ុន​ភ្នាល់។ UEFA ក៏​​ពិន័យ​​ក្លិប AC Milan ចំនួន​២៥០០០​អឺរ៉ូ​ផងដែរ​។

បន្ថែម​លើនេះ UEFA បាន​ប្រាប់​ឱ្យ Zlatan ​បញ្ចប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ភ្នាល់នោះ​។ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ស៊ុយអែត​វ័យ​៣៩​ឆ្នាំ ត្រូវ​បាន​រាយការណ៍​ថា​មាន​​ហ៊ុន​១០​​% ក្នុង​វិបសាយ​ល្បែង​ភ្នាល់ Bethard​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាល់តា​។

សូម​បញ្ជាក់​ថា ការ​មាន​ផល​ប្រយោជន៍​ណា​មួយ​នៅ​ក្នុង​ក្រុមហ៊ុន​ភ្នាល់​ គឺ​​ប្រឆាំង​ទៅ​នឹង​បទ​បញ្ញត្តិ​​របស់ UEFA៕