Skip to content
លោក ប៉ែន ផាត វីរបុរសបាល់ទាត់កម្ពុជាជូនពរគោព្រៃកម្ពុជាឈ្នះអ៊ីរ៉ង
    ទំព័រដើម  »  កីឡាជាតិ

លោក ប៉ែន ផាត វីរបុរសបាល់ទាត់កម្ពុជាជូនពរគោព្រៃកម្ពុជាឈ្នះអ៊ីរ៉ង

ភ្នំពេញ៖ អតីត​វីរបុរស​បាល់ទាត់​កម្ពុជា​លោក ប៉ែន ផាត បានបង្ហោះសារមួយនៅលើហ្វេសប៊ុករបស់លោកមួយថ្ងៃមុនក្រុមគោព្រៃកម្ពុជាប្រកួតជាមួយក្រុមអ៊ីរ៉ង។

លោកបានសរសេរថា <ខ្ញុំនឹង បងប្អូនខ្មែរ ដែរនៅបរទេស សូមជួនពរអោយគោព្រៃ របស់កម្ពុជា យើង ប្រកួត ជាមួយ IRAN នៅថ្ងៃខាងមុខនេះ សូមអោយបានជោគជ័យ ! ខ្ញុំធ្លាប់ប្រកួតនៅឆ្នាំ ១៩៧៤ Rajpracha # ជំរើសជាតិ IRAN ចាញ់ ៥/២ តែខ្ញុំសុ៑តបញ្ញូលទី២គ្រាប់ ❤ ត្រូវចាំថា ខ្ញុំធ្វើបាន គោព្រៃក៏ធ្វើបានដែរ សូមជួនពរ ឈ្នះ ឈ្នះ ឈ្នះ>។

លោក ប៉ែន ផាត គឺអតីត​កីឡាករ​ជើង​ខ្លាំង​នា​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​ឆ្នាំ​១៩៧០ លោក​បាន​ទៅ​រស់នៅ​ប្រទេស​ថៃ​នៅ​អំឡុង​ឆ្នាំ​១៩៧២ ក្នុងអំឡុងពេល​កម្ពុជា​មាន​សង្គ្រាម​ ហើយលោក​ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​បាន​លេង​បាល់​ជាមួយ​ស្តេច​បាល់ទាត់​របស់​ប្រេ​ស៊ី​ល Pele ក្នុងអំឡុងពេល​លោក​លេង​ឲ្យ​ក្លិប​មួយ​របស់​ថៃ​៕    

លោក ប៉ែន ផាត ក៏ជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងការផ្ដើមគំនិតអោយកូនខ្មែរដែលរស់នៅតំបន់អ៊ឺរ៉ុបអោយមកធ្វើតេស្តលេងបាត់ឲ្យក្រុមជម្រើសជាតិនឹងក្រុមបាល់ទាត់ក្នុងលីគកម្ពុជា ដែលក្នុងនោះមានកីឡាករ ប៊ីន ចន្ទាធារី កុក បូរីក នឹងកីឡាករផ្សេងៗទៀត។ លោក ក៏ធ្លាប់ដឹកនាំក្រុម វេសស្ទើនភ្នំពេញ នឹងបង្វឹក​ក្រុម Academy ជាមួយ​ក្លិប Thai Kids Soccer Academy Chonbori មួយ​នៅ​ខេត្ត​ឈុន​បូរី​ប្រទេស​ថៃផងដែរ៕