Skip to content
Romelu Lukaku បានប្រាប់  Inter Milan ថាគេចង់ចាកចេញ បើមានសំណើសមស្របណាមួយមកដល់
    ទំព័រដើម  »  កីឡាអន្តរជាតិ

Romelu Lukaku បានប្រាប់  Inter Milan ថាគេចង់ចាកចេញ បើមានសំណើសមស្របណាមួយមកដល់

Romelu Lukaku បានប្រាប់  Inter Milan ថាគេចង់ចាកចេញ បើមានសំណើសមស្របណាមួយមកដល់។

កាលពីដើមសប្ដាហ៍នេះ Chelsea បានដាក់សំណើ៨៥លានផោន ដោយបញ្ចូលខ្សែការពារ Marcos Alonso ជាផ្នែកមួយផង មកកាន់ Inter តែក្លិបជើងឯកអ៊ីតាលីបានសម្រេចចិត្តបដិសេធ។

មុននេះ Inter មានទំនុកចិត្តក្នុងការរក្សាទុក Lukaku ដោយសារគេនិយាយថាសប្បាយចិត្តនៅទីនេះ តែឥឡូវ Inter ប្រហែលចៀសមិនផុតពីការលក់ខ្សែប្រយុទ្ធបែលហ្ស៊ិកខាងលើទេ ដោយសារខ្លួនមានការលំបាកផ្នែកហិរញ្ញវត្ថុផងនិង Lukaku សុំចេញផង។

Inter បានទិញ Lukaku ពី Man Utd ក្នុងតម្លៃ៧៤លានផោនកាល២០១៩។

ក្លិបអង់គ្លេសទី១របស់ Lukaku គឺ Chelsea ទីដែលគេបានរួមរស់ពី២០១១ដល់២០១៤ តែលេងបាន១៤លើកប៉ុណ្ណោះ មុនចេញដាច់ទៅ Everton។ ក្នុងឆ្នាំ២០១៧ គេប៊ិះវិលចូល Chelsea វិញហើយ តែដោយសារលោក Jose Mourinho គេក៏បានជ្រើសយក Man Utd កាលណោះ ដោយផ្ទេរក្នុងតម្លៃ៧៥លានផោន។

ពេលនេះ Lukaku ចង់វិលមក Premier League វិញដើម្បីចូលរួម Chelsea ជាថ្មី។

#អ្វីៗដើម្បីកីឡា #AMS #AMSSPORTS