Skip to content
Christian Eriksen ទៅតារាងហាត់របស់ Inter Milan ជាលើកដំបូងកាលពីថ្ងៃពុធ តាំងពីមានបញ្ហាបេះដូងអំឡុង Euro 2020
    ទំព័រដើម  »  កីឡាអន្តរជាតិ

Christian Eriksen ទៅតារាងហាត់របស់ Inter Milan ជាលើកដំបូងកាលពីថ្ងៃពុធ តាំងពីមានបញ្ហាបេះដូងអំឡុង Euro 2020

Christian Eriksen ទៅតារាងហាត់របស់ Inter Milan ជាលើកដំបូងកាលពីថ្ងៃពុធ តាំងពីមានបញ្ហាបេះដូងអំឡុង Euro 2020។

ក្លិប Inter Milan និយាយថា Eriksen ស្ថិតក្នុងលក្ខខណ្ឌល្អប្រសើរទាំងកាយសម្បទានិងស្មារតី។

Eriksen កំពុងបន្តព្យាបាលបញ្ហាបេះដូងតាមកម្មវិធីរបស់វេជ្ជបណ្ឌិតដាណឺម៉ាក។

សូមជម្រាបថា កីឡាករវ័យ២៩ឆ្នាំរូបនេះ បានផ្ទេរពី Tottenham ទៅ Inter ក្នុងខែមករាឆ្នាំ២០២០ ហើយលេង Serie A បាន៤៤លើក និងរកបាន៤គ្រាប់ ខណៈក្រុមរបស់គេបានឈ្នះជើងឯកនៅទីបំផុត ក្រោយអាក់ខាន១១ឆ្នាំ។

#AMS #AMSSports #អ្វីៗដើម្បីកីឡា