Skip to content
James ថា Messi គួរទៅ Juventus ដើម្បីលេងរួមក្រុមជាមួយ CR7
    ទំព័រដើម  »  កីឡាជាតិ

James ថា Messi គួរទៅ Juventus ដើម្បីលេងរួមក្រុមជាមួយ CR7

ខ្សែបម្រើប្រយុទ្ធកូឡុំប៊ី James Rodrigues បញ្ចេញយោបល់មួយសម្រាប់ Lionel Messi អំឡុងពេលកំពុង Livestream តាម Twitch ហើយត្រូវបានស្រង់សម្ដៅដោយសារព័ត៌មាន Goal។

ពិភពលោកបានដឹងឮថា Messi ដល់ផ្លូវបំបែកជាមួយ Barcelona ជាផ្លូវការដោយសារមិនអាចស៊ីញេកិច្ចសន្យាថ្មីបាន ព្រោះច្បាប់ Financial Fair Play របស់ La Liga នៅពេល Barca ប្រកាសជាសាធារណៈ​កាលពីថ្ងៃទី៥ខែសីហា។

ខណៈ Messi មិនទាន់មានក្លិបថ្មីជាផ្លូវការ James ដែលកំពុងលេងឱ្យ Everton និងជាអតីតមិត្តរួមក្រុម Cristiano Ronaldo នៅ Real Madrid និយាយថា Messi គួរទៅ Juventus ដើម្បីលេងរួមក្រុមជាមួយ Cristiano Ronaldo។ James ថាវាជាក្ដីស្រមៃរបស់អ្នកគាំទ្រជាច្រើនដែលចង់ឃើញ Messi និង CR7 លេងក្នុងក្រុមតែមួយ។

តើប្រិយមិត្តចង់បានដូចអ្វីដែល James និយាយដែរឬទេ?