គ្រូជំនួយចាំទីបឹងកេត លោក លី សុម៉េត បានបង្ហោះសារលាសមាជិកទាំងអស់ និងបង្ហាញពីការវិលទៅធ្វើជាកីឡាករវិញ។
ប្រភពស្និទ្ធមួយបង្ហើបថា អតីតអ្នកចាំទីស៊ីម៉ាក់យូណាយធីត, ក្រសួងការពារជាតិ និងវេស្ទើនភ្នំពេញ ទំនងទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀងដែលជាក្រុមលោកធ្លាប់ហ្វឹកហាត់កាលនៅកម្រិតយុវជន។
អ្នកចាំទីរស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានចំណាយពេល២រដូវកាលពី២០១៩ដល់២០២០ នៅបឹងកេត។ ក្រោយចប់រដូវកាល២០២០ សុម៉េត បានចូលរួមក្រុមការងារបង្វឹកបឹងកេត ដោយទទួលតួនាទីជាគ្រូជំនួយចាំទី៕