Madam Pang ជំរុញថៃធ្វើម្ចាស់ផ្ទះ AFF Cup 2020

Sovann Tith
6 មើល
1 នាទីអាន
- Advertisement -

អ្នកស្រី Nualphan Lamsam បានថ្លែងក្នុងការទទួលតំណែងជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិបុរសថៃ អាយុក្រោម២៣ឆ្នាំ (Team Manager) ថា អ្នកស្រីចង់ឲ្យប្រទេសរបស់អ្នកស្រីដេញថ្លៃធ្វើម្ចាស់ផ្ទះ AFF Cup 2020។

Team Manager ថ្មីដែលជាប្រធានក្លិប ​Port FC ត្រូវបានស្រង់សម្ដីដោយ Siam Sports នៅថ្ងៃទី២៣ ខែសីហា ​​​​​​ថា “៖យើងនឹងធ្វើរឿងចាំបាច់គ្រប់យ៉ាង ដើម្បីធានាថា ថៃអាចទទួលធ្វើជាម្ចាស់ផ្ទះ AFF Cup 2020។ ព្រឹត្តិការណ៍នេះនឹងក្លាយជាភារកិច្ចដំបូងសម្រាប់ខ្ញុំក្នុងនាមជាអ្នកចាត់ការក្រុមបុរស។”

ក្នុងថ្ងៃចូលកាន់ការងារ Madam Pang និយាយថា អ្នកស្រីបានត្រៀមរួចរាល់ហើយដើម្បីស្នើទៅកាន់រដ្ឋាភិបាលថៃទទួលធ្វើម្ចាស់ផ្ទះ AFF Cup និងក្នុងបំណងសាងទំនុកចិត្តដល់អ្នកគាំទ្រឡើងវិញ។ អ្នកស្រីក៏បានបង្ហើបពីគម្រោងតែងតាំងគ្រូបង្គោលក្រុមធំបុរស បំពេញកៅអីទំនេរបន្សល់ដោយអតីតគ្រូបង្គោល Akira Nishino។

“ក្នុងក្រុមជម្រើសជាតិមិនថា គ្រូថៃ ឬគ្រូបរទេសទេ សុទ្ធតែមានឱកាសដូចៗគ្នា។ គ្រូបង្គោលក្រុម U23 នឹងត្រូវមាន Pro License, ក្រុម U23 ត្រូវតែទទួល​បាន​កៅអីកំពូលតារាងពូល J នៃវគ្គជម្រុះ AFC Asian Cup 2022។ នេះជាការលើកឡើងពី Madam Pang ។

អ្នកស្រីបញ្ជាក់ថា នឹងទុកការងារក្លិបមួយឡែកសិនដើម្បីផ្ដោតលើការងារជម្រើសជាតិ​ ហើយនឹងធ្វើការដោយមិនលម្អៀង៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕