អ៊ីតាលីខកចិត្តដោយបានត្រឹម១ពិន្ទុ២ប្រកួតជាប់គ្នា ដោយស្មើស្វ៊ីស០-០

Monghak Yong
13 មើល
0 នាទីអាន
- Advertisement -

អ៊ីតាលីខកចិត្តដោយបានត្រឹម១ពិន្ទុ២ប្រកួតជាប់គ្នា ដោយស្មើស្វ៊ីស០-០។ ពួកគេមានឱកាសច្រើនតែខ្ជះខ្ជាយ រួមទាំងបាល់ពិន័យ១១ម៉ែត្រ Jorginho ទាត់មិនចូល។ តែអ៊ីតាលីបង្វឹកដោយលោក Roberto Mancini បានវ៉ាលើសកំណត់ត្រាមិនចាញ់របស់អេស្ប៉ាញនិងតាមស្មើកំណត់ត្រារបស់ប្រេស៊ីល ដោយមិនចាញ់៣៦ប្រកួតជាប់គ្នា។ អេស្ប៉ាញលេងមិនចាញ់៣៥ប្រកួតជាប់គ្នារវាងឆ្នាំ២០០៧ដល់២០០៩។ ប្រេស៊ីលបង្កើតកំណត់ត្រាលេងមិនចាញ់៣៦ប្រកួតជាប់គ្នារវាងឆ្នាំ១៩៩៣ដល់១៩៩៦។

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕