ច្បាស់ៗ! Pogba នឹងនៅជាមួយ Man Utd បន្តទៀតរយៈពេល…

0 នាទីអាន
- Advertisement -

ថ្មីៗនេះ ខ្សែបម្រើឆ្នើមបារាំង Paul Pogba បាននិយាយថាការផ្ទេរទៅ Real Madrid ជាក្ដីស្រមៃរបស់កីឡាករគ្រប់រូប រួមទាំងរូបគេផងដែរ។

ទោះជាបែបនេះក្ដី ក្ដីស្រមៃរបស់ Pogba ក្នុងការពាក់អាវក្រុមអធិរាជសនឹងមិនកើតឡើងក្នុងពេលឆាប់ៗនោះទេ ដោយអ្នកចាត់ការ Manchester United លោក Ole Gunnar Solskjaer ចេញមកបញ្ជាក់ថាម្ចាស់កំណត់ត្រាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របិសាចក្រហម(៨៩លានផោន)ខាងលើនឹងនៅ Old Trafford យ៉ាងហោច២ឆ្នាំទៀត។

ក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃសុក្រទី១៦ខែតុលាឆ្នាំ២០២០ មុនជំនួបទល់ Newcastle United លោក Solskjaer បានលើកឡើងថា៖ «Paul ជាកីឡាកររបស់ពួកយើង។ គេនឹងនៅទីនេះ២ឆ្នាំទៀត ហើយខ្ញុំប្រាកដថាគេផ្ដោតអារម្មណ៍ពេញលេញលើការធ្វើឱ្យបានល្អបំផុតរបស់គេសម្រាប់យើង»។

សូមបញ្ជាក់ថា កិច្ចសន្យារបស់ Pogba វ័យ២៧ឆ្នាំ ជាមួយ Man Utd នៅសល់សុពលភាពដល់ដំណាច់រដូវកាល២០២០-២១ អមដោយជម្រើស Man Utd បន្លាយថែម១២ខែទៀត។

Pogba ធ្លាប់ចេញពី Man Utd ម្ដងក្នុងឆ្នាំ២០១២ទៅ Juventus ដល់ឆ្នាំ២០១៦ទើបត្រលប់មកវិញ៕

Follow:
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕