Lionel Messi ស្ថិតនៅក្នុងបញ្ជីក្រុមរបស់លោក Mauricio Pochettino សម្រាប់ការប្រកួតតទល់ជាមួយក្រុមរងជើងឯក UCL រដូវកាលមុន ប៉ុន្ដែអ្នកចាត់ការជនជាតិអាហ្សង់ទីន មិនបានបញ្ជាក់ថា ម្ចាស់ពាន Ballon d’ Or ៦សម័យរូបនេះ ជាប់ជម្រើសដំបូងឬយ៉ាងណានៅឡើយទេ ដោយការប្រកួតនេះអាចជាឱកាស ដែល Messi អាចរកគ្រាប់បាល់ដំបូងសម្រាប់ PSG។
តើ Messi នឹងរកបានគ្រាប់ដំបូងសម្រាប់ PSG ពេលលេងទល់ Man City របស់ Pep យប់នេះឬយ៉ាងណា?
