Skip to content
Petr Cech ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីកីឡាកររបស់ Chelsea នៅ Premier League ទោះចូលនិវត្តទៅហើយក្ដី
    ទំព័រដើម  »  កីឡាអន្តរជាតិ

Petr Cech ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីកីឡាកររបស់ Chelsea នៅ Premier League ទោះចូលនិវត្តទៅហើយក្ដី

អតីតអ្នកចាំទីក្រុមតោខៀវ Petr Cech ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករ២៥រូបសម្រាប់ការប្រកួតនៅ Premier Leagueជាអ្នកចាំទីបម្រុងពេលមានអាសន្ន បើទោះបីជាលោកបានប្រកាសថាចូលនិវត្តពីបាល់ទាត់ កាលពីឆ្នាំ ២០១៩ ទៅហើយក្ដី។

បុរសវ័យ៣៨ឆ្នាំរូបនេះ បានចូលបម្រើការជាបុគ្គលិកផ្នែកគ្រូបង្វឹកឱ្យក្លិប Chelsea កាលពីឆ្នាំមុន ក្រោយប្រកាសព្យួរស្រោមដៃ ហើយបានចូលរួមហ្វឹកហាត់ជាមួយពួកគេ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ហើយត្រូវបានជ្រើសរើស ជាអ្នកចាំទីដៃទី៤ បន្ទាប់ពី Kepa Arrizabalaga, Edouard Mendy និង Willy Caballero។

សូមរំឭកថា ក្រោយពីបានចំណាយពេល១១ឆ្នាំជាអ្នកចាំទីសម្រាប់ក្រុមតោខៀវ អតីតកីឡាករសាធារណរដ្ឋឆែករូបនេះ បានសម្រេចផ្ទេរទៅចូលរួម Arsenal នៅឆ្នាំ ២០១៥ ហើយប្រកាសចូលនិវត្តក្រោយចប់រដូវកាល ២០១៨-១៩។

Petr Cech

អំឡុងពេលប្រកបអាជីពនៅទឹកដី Stamford Bridge លោក Cech បានអភិវឌ្ឍសមត្ថភាពក្លាយជាអ្នកចាំទីឆ្នើមមួយរូប ដោយបានរួមចំណែកជួយ Chelsea ឈ្នះពាន Premier League និង FA Cup ៤លើក ក៏ដូចជាពាន Champions League នៅឆ្នាំ ២០១២ ផងដែរ៕