Chelsea ត្រូវជួបជាមួយ Man City ខណៈ Leicester City ត្រូវជួបជាមួយ Southampton ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup នៅថ្ងៃទី១៧ និង ១៨ មេសាខាងមុខនេះ។
តោខៀវ Chelsea ដែលចាញ់ក្រុម Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំមុនបានយកឈ្នះក្រុម Sheffield United ២-០ ចំណែកឯ Leicester វិញបានយកឈ្នះ ៣-១ លើ បីសាចក្រហម Manchester United ក្នុងដីរបស់ខ្លួនយប់មិញនេះ។ គួរឱ្យដឹងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup នឹងត្រូវធ្វើឡើងនៅ Wembley នាថ្ងៃទី ១៥ ខែឧសភា។ វាអាចជាប្រកួតដំបូងនៅអង់គ្លេសដែលអនុញ្ញាតឱ្យអ្នកគាំទ្រ ២០០០០ នាក់ចូលទស្សនាផ្ទាល់ នេះជាការសាកល្បងក្នុងការវិលត្រឡប់មកវិញរបស់អ្នកគាំទ្រ។