អូស្ដ្រាលីជាក្រុមទី៣ ដែលមានកៅអីលេងជុំចុងក្រោយ AFC U23 Asian Cup 2022

Narong
14 មើល
0 នាទីអាន
- Advertisement -

ក្រុមបាល់ទាត់ជម្រើសជាតិអូស្ដ្រាលី បានធានាការឆ្លងទៅកាន់ជុំចុងក្រោយនៃព្រឹត្តិការណ៍ AFC U23 Asian Cup ក្រោយយកឈ្នះឥណ្ឌូណេស៊ីទាំងពីរជើង ក្នុងការប្រកួតនៃពូល G ដែលមានតែពីរក្រុម។

កាលពីជើងទី១អូស្ដ្រាលីទទួលជ័យជម្នះទាំងប្រផុតប្រផើយ ២-៣ ហើយជើងទី២ពួកគេឈ្នះ ១-០។

សូមបញ្ជាក់ថា បើគិតមកទល់នឹងពេលនេះ មាន៣ក្រុមហើយដែលមានកៅអីលេងនៅជុំចុងក្រោយ AFC Asian Cup ក្រោមអាយុ២៣ឆ្នាំគឺម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន ជប៉ុន និង អូស្ដ្រាលី៕