ក្រុមនារីប៉េតង់កម្ពុជាហោះទៅអេស្ប៉ាញល្ងាចថ្ងៃអង្គារ ត្រៀមប្រកួតជើងឯកពិភពលោក

Sovann Tith
28 មើល
0 នាទីអាន
- Advertisement -

លោក សុខ ម៉ុង គ្រូបង្គោលក្រុមជម្រើសជាតិប៉េតង់កម្ពុជានឹងដឹកនាំក្រុមនារីទៅប្រកួតជើងឯកពិភពលោកនៅក្រុង Barcelona ប្រទេសអេស្ប៉ាញ ប្រព្រឹត្តទៅពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។

កីឡាការិនីទាំង៤រូបមាន អ៊ុន ស្រីយ៉ា, ឃួន យ៉ារី, អ៊ុក ស្រីមុំ និងស្រ៊ាង សុរ៉ាឃីម ដែលត្រូវប្រកួតលើវិញ្ញាសា៣ស្មើ។


ទន្ទឹមនឹងនេះដែរ កីឡាការិនី អ៊ុក ស្រីមុំ នឹងប្រកួតលើវិញ្ញាសាវាយយកពិន្ទុ ឬ shooting ផងដែរ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕