Skip to content
សល់តែពីរក្រុមគត់ ដែលមិនទាន់ស្គាល់បរាជ័យក្នុងលីគ ក្នុងចំណោមក្រុមក្នុងលីគធំបំផុតទាំង៥នៅអឺរ៉ុប
    ទំព័រដើម  »  កីឡាជាតិ

សល់តែពីរក្រុមគត់ ដែលមិនទាន់ស្គាល់បរាជ័យក្នុងលីគ ក្នុងចំណោមក្រុមក្នុងលីគធំបំផុតទាំង៥នៅអឺរ៉ុប

ទីបំផុត Liverpool ស្គាល់ពាក្យថាបរាជ័យហើយនៅក្នុងរដូវកាលនេះ ក្រោមថ្វីជើងរបស់ West Ham United នៅ Premier League ដែលការប្រកួតបញ្ចប់ក្នុងលទ្ធផល ៣-២។

មុនការប្រកួតនេះមកដល់ Liverpool គឺជាក្រុមតែមួយគត់ដែលមិនបរាជ័យទាំងនៅក្នុងលីគ និងក្នុងការប្រកួតពានអឺរ៉ុប ជាពិសេសពួកគេបានកក់កៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ UEFA Champions League កាលពីពាក់កណ្ដាលសប្ដាហ៍កន្លងមក ក្រោយឈ្នះ៤ប្រកួតជាប់ៗគ្នា។

ប៉ុន្ដែមកទល់នឹងពេលនេះ នៅសល់តែ២ក្រុមប៉ុណ្ណោះក្នុងចំណោមលីគធំៗបំផុតទាំង៥នៅអឺរ៉ុប ដែលមិនទាន់បរាជ័យក្នុងលីគគឺ Napoli និង AC Milan។

ក្រុមជើងខ្លាំងទាំងពីរនៅ Serie A មានស្ថិតិក្នុងលីគប្រហាក់ប្រហែលគ្នា ដោយ១២ប្រកួតពួកគេឈ្នះ១០ប្រកួត និងស្មើពីរលើកដូចគ្នា៕