Skip to content
Palmeiras ផ្ដួលក្រុម​ប្រេស៊ីល​ដូច​គ្នា ការពារជើងឯក Copa Libertadores ដោយជោគជ័យ
    ទំព័រដើម  »  កីឡាជាតិ

Palmeiras ផ្ដួលក្រុម​ប្រេស៊ីល​ដូច​គ្នា ការពារជើងឯក Copa Libertadores ដោយជោគជ័យ

Palmeiras បានផ្ដួលក្រុម​មក​ពី​ប្រេស៊ីល​ដូច​គ្នា Flamengo ក្នុង​វគ្គ​ថែមម៉ោង​១៥​នាទី​២​ដង​នៃ​​ការប្រកួត​​ផ្ដាច់ព្រ័ត្រ​ ដើម្បី​ការពារ​ជើងឯក​ទ្វីប​អាមេរិក​ខាង​ត្បូង Copa Libertadores ដោយជោគជ័យ នៅ​កីឡដ្ឋាន Estadio Centenario ក្នុង​ប្រទេស​អ៊ុយរុយហ្គាយ​ ថ្ងៃ​សៅរ៍​ទី​២៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​។

កីឡាករ​បម្រុង Deyverson ដណ្ដើម​បាល់​បាន​ពី​ការ​ទប់​បាល់មិន​ល្អ​ដោយ​ Andreas Pereira ​ហើយ​បញ្ចប់​ទី​ក្នុងនាទី​៩៥ ​យក​​គ្រាប់​ជ័យជម្នះ​​សម្រាប់ Palmeiras​។

Palmeiras ​បាននាំមុខមុន​តាំង​ពីនាទីទី​៥​ដោយ Raphael Veiga តែ​ត្រូវ​បាន​តាម​ស្មើ​ដោយ Gabriel Barbosa ក្នុងនាទី​៧២ សម្រាប់​ក្រុម​ជើងឯក​ឆ្នាំ​២០១៩ ធ្វើ​ឱ្យ​ការ​ប្រកួត​​ឈាន​ដល់​វគ្គ​ថែម​ម៉ោង​។

សូមជម្រាប​ថា នេះ​ជា​ការ​ឈ្នះ​ពាន Copa Libertadores សរុប​លើក​ទី​៣​របស់ Palmeiras និង​ជា​លើក​ទី​២​ជាប់គ្នា។ ពួក​គេ​ឈ្នះ​ពាន​ទ្វីប​អាមេរិក​ខាង​ត្បូង​លើក​ទី​១​ក្នុង​ឆ្នាំ​១៩៩៩​៕