Skip to content
ការងារលំបាកៗដែល Ten Hag ត្រូវធ្វើសម្រាប់ការមកដឹកនាំ Man Utd
    ទំព័រដើម  »  កីឡាជាតិ

ការងារលំបាកៗដែល Ten Hag ត្រូវធ្វើសម្រាប់ការមកដឹកនាំ Man Utd

សម័យកាលថ្មីរបស់ Manchester United ក្រោមការដឹកនាំដោយលោក Erik ten Hag បានចាប់ផ្ដើម។ អតីតគ្រូបង្វឹករបស់ Ajax ត្រូវបានប្រកាសជាផ្លូវការជាអ្នកចាត់ការថ្មីរបស់ក្លិបបិសាចក្រហម កាលពីថ្ងៃទី២១ ខែមេសា ប៉ុន្ដែលោកចាប់ផ្ដើមឈរបញ្ជាកូនក្រុមលើទីលានហ្វឹកហាត់នៅមជ្ឈមណ្ឌល Carrington ដើម្បីពន្យល់ពួកគេពីការប្រើប្រាស់របៀបលេងរបស់លោក​ដែលមានភាពទាក់ទាញ កាលនៅដឹកនាំក្លិបហូឡង់ ដោយជួយពួកគេឈ្នះជើងឯកលីគ៣លើក Cup ២លើក និង Super Cup ម្ដងក្នុងទីក្រុងអាំស្ទែរដាម។