សារៈសំខាន់នៃវគ្គសិក្សាបច្ចេកទេសគ្រូបង្វឹកអន្តរជាតិកម្រិត១ កីឡាទោចក្រយាន

Sovann Tith
13 មើល
0 នាទីអាន
- Advertisement -

វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូបង្វឹកអន្តរជាតិកម្រិត១ កីឡាទោចក្រយាន បានបញ្ចប់ដោយជោគជ័យ នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បន្ទាប់ពីបានដំណើរអស់រយៈពេល៥ថ្ងៃ។ ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រសិក្សាជូនសិក្ខាកាម ទទួលបានការអញ្ជើញផ្តល់កិត្តិយសពីឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាទោក្រយាន។

ជាមួយគ្នានោះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះគ្រូបង្វឹកទាំងអស់ ដែលបានខិតខំក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសប្រចាំវគ្គ ដើម្បីបន្តអភិវឌ្ឍខ្លួន ក៏ដូចជាវិស័យកីឡាទោចក្រយាននៅកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕