Skip to content
Anthony Martial ស្ថិតក្នុងរ៉ាដារបស់ Barcelona
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Anthony Martial ស្ថិតក្នុងរ៉ាដារបស់ Barcelona

ពេល​វេលា​របស់​​ Anthony Martial នៅ​ Manchester United អាច​​ដល់​ទី​បញ្ចប់​ក្នុង​ពេល​អនាគត​ដ៏​ខ្លី ដ្បិត Barcelona កំពុង​ឃ្លាំមើល​ស្ថានភាព​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង​រូបនេះ​នៅ Old Trafford​។

តាំងពី​ Cristiano Ronaldo និង Jadon Sancho មក​ដល់ Man Utd ក្នុង​រដូវ​ក្ដៅ​២០២១​នេះ Martial កាន់​តែ​ធ្លាក់​ទៅ​ក្រោម​ក្នុង​លំដាប់​ជម្រើស​​ខ្សែ​ប្រយុទ្ធ​ក្នុង​ក្រុម​បិសាច​ក្រហម​។

តាម​សារព័ត៌មាន Mundo Deportivo លោក Xavi គ្រូ​បង្គោល​ថ្មី Barcelona ឱ្យ​តម្លៃ​ចំពោះ​គុណភាព​របស់ Martial​។

Martial បាន​ផ្ទេរ​ពី Monaco មក Man Utd ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៥ ក្នុង​តម្លៃ​៣៦​លាន​ផោន​ដែល​ធ្វើ​ឱ្យ​គេ​ក្លាយ​ជា​កីឡាករ​យុវជន​ថ្លៃ​បំផុត​នៅ​ពេលនោះ និង​ជា​​កីឡាករ​វ័យ​ក្មេង​លេច​ធ្លោ​បំផុត​ម្នាក់​​ក្នុង​ទ្វីប​អឺរ៉ុប​។

គេ​បាន​ចូលលេង​លើក​ដំបូង​ក្នុង​របៀប​ដ៏​គួរ​ឱ្យ​ចងចាំ​មួយ​សម្រាប់ Man Utd ដោយ​អូស​បាល់​ដាច់​កីឡាករ Liverpool ជា​ច្រើន​នាក់ រួច​ទាត់​បញ្ចូល​ទី​ក្នុង​ជ័យជម្នះ​៣-១​របស់​​ក្រុម​បិសាច​ក្រហម​។ តែ​ក្រោយ​ជោគជ័យ​ក្នុង​រដូវកាល​ទី​១ Martial ​បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ​បន្តិច​​ម្ដង​ៗ​ទៅ​វិញ​។

បើ​គិតទៅ មក​ទល់​ពេលនេះ​ Martial ​បាន​ឈ្នះ​ពាន FA Cup, Europa League និង League Cup ជាមួយ Man Utd ប៉ុន្តែ​ភាព​សំខាន់​របស់​គេ​នៅទីនេះ​បាន​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅមួយ​ឆ្នាំ​។

Martial ថ្ងៃណា​លេង​ល្អ គឺ​ជា​កីឡាករ​ដ៏​លឿន​ម្នាក់​ដែល​អាច​បង្ក​ភាព​ឈឺ​ក្បាល​ដល់​ខ្សែ​ការពារ​។ ពេល​គេ​លេង​ល្អ គេ​ជា​កីឡាករ​ម្នាក់​​ដែល​លេង​ប្រកប​ដោយ​ទំនុក​ចិត្ត ហើយ​គេ​ធ្វើ​បានល្អ​បំផុត​នៅ​ពេល​ទទួល​បាន​ការ​ជឿជាក់​ពី​គ្រូ​បង្វឹក​និង​លេង​បាន​ទៀងទាត់​​។

ប្រសិន​គេ​ផ្ទេរ​ទៅ Barcelona គេ​​នឹ​ងក្លាយ​ជា​ដៃគូ​ប្រយុទ្ធ​ល្អ​មួយ​ជាមួយ​អតីត​ខ្សែ​ប្រយុទ្ធ Man Utd ជម្រើស​ជាតិ​ហុល្លង់​គឺ​ Memphis Depay ដែល​សម្រប​ខ្លួន​នៅ​កាតាឡូនីញ៉ា​បាន​យ៉ាង​ល្អ​ក្រោយ​ចេញពី Lyon ដោយ​គ្មាន​តម្លៃ​ផ្ទេរ​ក្នុង​រដូវ​ក្ដៅ​។

មូលហេតុមួយ​ទៀត​ដែល​​ Barcelona អាច​នាំ​យក Martial ទៅ​គឺ​ព្រោះ​គេ​ប្រហែល​ជួយ​ឱ្យ​មិត្ត​រួមជាតិ​បារាំង Ousmane Dembele ព្រម​ស៊ីញេ​កិច្ចសន្យា​ថ្មី​។

Barcelona រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​នាំ​យក​ Luuk de Jong ពី Sevilla លើ​កិច្ចសន្យា​ខ្ចី​ក្នុង​រដូវ​ក្ដៅ​កន្លង​ទៅ​៕

ប្រភព៖ Marca