Skip to content
អ្នករៀបចំទិវាពាក់កណ្ដាលម៉ារ៉ាតុន២០២២រំពឹងទាក់ទាញអ្នកចូលរួមច្រើនដូចមុន
    ទំព័រដើម  »  កីឡាជាតិ  »  ផ្សេងៗ

អ្នករៀបចំទិវាពាក់កណ្ដាលម៉ារ៉ាតុន២០២២រំពឹងទាក់ទាញអ្នកចូលរួមច្រើនដូចមុន

ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ នឹងប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ខណៈការចុះឈ្មោះនៅតែបន្តទទួលរយៈពេល១សប្តាហ៍ទៀត។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ថ្លែងថា គណៈកម្មការរៀបចំទិវានេះ ទទួលបាននូវការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការរៀបចំព្រឹត្ដិការណ៍កីឡាទេសចរណ៍ឡើងវិញ ជាពិសេស គឺទិវារត់ប្រណាំងអន្តរជាតិអង្គរនេះ។ ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និងបរទេសនៅក្នុងស្រុក ដែលបានចុះឈ្មោះ ក៏ដូចជាមិនទាន់ចុះឈ្មោះ អាចចុះឈ្មោះចូលរួមរត់ប្រណាំងបាន ដោយការទទួលចុះឈ្មោះនេះ នៅបន្តរយៈពេល១សប្តាហ៍ទៀត ដើម្បីយើងនាំគ្នាទៅមើលមុខមាត់ថ្មីនៃតំបន់អង្គរវត្ត ប្រកបដោយភាពស្រស់ស្អាត ភាពបៃតង សួនច្បារជាដើម៕