អតីតអ្នកចាំទី Chelsea & Man City សម្រេចចូលរួម Southampton ក្នុងកិច្ចសន្យារយៈពេលមួយខែ

Narong
16 មើល
0 នាទីអាន
- Advertisement -

អតីតអ្នកចាំទីរបស់ក្លិប Manchester City និង Chelsea, Willy Caballero បានព្រមព្រៀងចូលរួម Southampton ក្រោមកិច្ចសន្យារយៈពេលខ្លី។

ក្លិប Southampton កំពុងជួបវិបត្តិខ្វះខាតអ្នកចាំទី ក្រោយកីឡាករ Fraser Forster និង Alex McCarthy បានរងរបួសកាលពីសប្ដាហ៍មុន។

អ្នកចាំទីជនជាតិអាហ្សង់ទីនវ័យ៤០ឆ្នាំ Caballero មិនទាន់មានក្លិបចូលរួមនៅឡើយទេ ចាប់តាំងពីចែកផ្លូវគ្នាជាមួយ Chelsea ក្នុងរដូវក្ដៅកន្លងទៅ ហើយបានចូលរួមហ្វឹកហាត់នៅក្លិប​ AFC Wimbledon។

ហើយពេលនេះ កីឡាករចាស់វស្សារូបនេះ បានព្រមព្រៀងចូលរួម Southampton រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២៕