Skip to content
Spurs ស្នើ UEFA ផ្អាកការប្រកួត Europa Conference League ក្រោយកីឡាករ និងបុគ្គលិកឆ្លងកូវីដ១៣ករណី
    ទំព័រដើម  »  កីឡាជាតិ

Spurs ស្នើ UEFA ផ្អាកការប្រកួត Europa Conference League ក្រោយកីឡាករ និងបុគ្គលិកឆ្លងកូវីដ១៣ករណី

ការប្រកួតរបស់ Tottenham Hotspur ក្នុងពានរង្វាន់ UEFA Europa Conference League ទល់នឹង Rennes នាថ្ងៃព្រហស្បតិ៍នេះ អាចនឹងត្រូវបានលើកពេល ដោយសារកីឡាករ៨រូប​ និងបុគ្គលិក៥នាក់ផ្សេងទៀត ធ្វើតេស្ដវិជ្ជមានកូវីដ១៩។

Spurs បាននិយាយថា ពួកគេបានបិទទីលានហ្វឹកហាត់សម្រាប់ក្រុមធំ កាលពីថ្ងៃពុធ។ ហើយការប្រកួតទល់នឹង Brighton នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នៅ Premier League ក៏ស្ថិតនៅក្នុងភាពស្រពេចស្រពិលដែរ។

ក្លិបមាន់ខ្នាយមាសបានចេញសេចក្ដីប្រកាសថា ការប្រកួត Europa Conference League នៅពូល G ក្នុងទឹកដីរបស់ខ្លួន ទល់នឹង Rennes នឹងមិនអាចប្រព្រឹត្តទៅបាននោះទេ ដោយបច្ចុប្បន្នពួកគេ កំពុងពិភាក្សាជាមួយ UEFA ហើយនឹងជូនដំណឹងនៅពេលក្រោយ ចំពោះកាលបរិច្ឆេទការប្រកួតនេះ៕