Skip to content
Xavi ដេកមិនលក់ បន្ទាប់ពី Barcelona យកបានតែ១ពិន្ទុពី Sevilla
    ទំព័រដើម  »  កីឡាជាតិ

Xavi ដេកមិនលក់ បន្ទាប់ពី Barcelona យកបានតែ១ពិន្ទុពី Sevilla

អ្នកចាត់ការ Xavi Hernanez និយាយថាលោកដេកមិនលក់បន្ទាប់ពី Barcelona មិនអាចឆក់យកឱកាសដណ្ដើមយក៣ពិន្ទុពី Sevilla ដែលនៅសល់សមាជិក១០នាក់លើទីលាន ដោយការប្រកួតបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ កាលពីថ្ងៃអង្គារ។

Sevilla មានគ្រាប់បាល់នាំមុខក្រោយលេងបាន៣២នាទី ដោយខ្សែប្រយុទ្ធ Papu Gomez បញ្ចប់ទីយ៉ាងល្អ ប៉ុន្ដែក្រុមភ្ញៀវ Barcelona រកតាមស្មើបានមួយគ្រាប់វិញពីការតែតបញ្ចូលទីដោយខ្សែការពារ Ronald Araujo នៅចុងវគ្គទី១។

Barca ទទួលបានលទ្ធផលដែលពួកគេមិនពេញចិត្ត ដោយសារមានឱកាសស៊ុតសំដៅទីគូប្រកួត១៥លើក ក្នុងវគ្គទី១ ជាចំនួនដែលច្រើនជាងក្រុមណាៗទាំងអស់ក្នុងលីគកំពូលអេស្ប៉ាញរដូវកាលនេះ។

ដូច្នេះមានន័យថា Barcelona ទទួលបានជ័យជម្នះតែម្ដងប៉ុណ្ណោះក្នុងចំណោម៨ប្រកួតក្រៅទឹកដីនៅ La Liga ខណៈអ្នកចាត់ការ Xai មានអារម្មណ៍ខកចិត្តដែលក្រុមរបស់លោក មិនអាចយកបាន៣ពិន្ទុពី Sevilla តែលោកពេញចិត្តចំពោះការលេងរបស់កូនក្រុម។

អតីតខ្សែបម្រើអេស្ប៉ាញរូបនេះ បាននិយាយថា​៖ “យើងបានបាត់បង់២ពិន្ទុ យើងសមទទួលបានជ័យជម្នះ បើទោះបីជាលេង ១១នាក់ទល់នឹង១១នាក់ក៏ដោយ”។

“វាបានធ្វើឱ្យខ្ញុំពិបាកដេកលក់ ព្រោះយើងគួរតែឈ្នះ។ Sevilla មានលទ្ធភាពរំងាប់ការប្រកួត ពួកគេមានកីឡាករពោរពេញដោយបទពិសោធន៍ ពួកគេដឹងពីអ្វីដែលពួកគេកំពុងធ្វើ ហើយពួកគេបង្ហាញបច្ចេកទេសបានយ៉ាងល្អ”៕