អនាគតអ្នកស្នង Aguero នៅ Man City ធ្លាប់ហាត់នៅ Real Madrid កាលពីក្មេង

Narong
8 មើល
0 នាទីអាន
- Advertisement -

ក្លិប Manchester City ជិតឈានដល់ការសម្រេចផ្ទេរខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Julian Alvarez ពីក្លិប River Plate ក្នុងតម្លៃដែលត្រូវបានរាយការណ៍ថាប្រមាណ ២០លានផោន(២៧លានដុល្លារ)។

Alvarez ត្រូវបានចាត់ទុកថាជាកីឡាករអាមេរិកឡាទីនដ៏ឆ្នើម បន្ទាប់ពី Neymar ដោយគេធ្លាប់លេងនៅអេស្ប៉ាញមួយរយៈកាលពីក្មេង។ ក្នុងវ័យ១១ឆ្នាំ Alvarez បានចូលរួមហ្វឹកហាត់រយៈពេលខ្លីនៅ Real Madrid ប៉ុន្ដែដោយសារច្បាប់ដែលបានកំណត់យ៉ាងតឹងរ៉ឹង បានរារាំងមិនឱ្យក្លិបយក្សអេស្ប៉ាញមួយនេះ បញ្ចូលឈ្មោះគេទៅក្នុងក្រុមថ្នាលរបស់ក្លិប។