Skip to content
Rodrygo ថា World Cup ជាពានដែលខ្លួនចង់ឈ្នះខ្លាំងបំផុត ក្នុងឆ្នាំ២០២២
    ទំព័រដើម  »  កីឡាជាតិ

Rodrygo ថា World Cup ជាពានដែលខ្លួនចង់ឈ្នះខ្លាំងបំផុត ក្នុងឆ្នាំ២០២២

ខ្សែប្រយុទ្ធស្លាប Rodrygo Goes របស់ក្លិប Real Madrid នឹងចូលរួមការប្រកួតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតជម្រុះ FIFA World Cup ទ្វីបអាមេរិកឡាទីនទល់នឹង អេក្វាឌ័រ និង ប៉ារ៉ាហ្កាយ។

ក្រុមសាំបាប្រេស៊ីលបានធានាកន្លែងសម្រាប់ការប្រកួត World Cup 2022 នៅកាតាររួចរាល់ហើយ ដោយមានគម្លាត៦ពិន្ទុពីក្រុមលេខ២អាហ្សង់ទីនក្នុងតារាងវគ្គជម្រុះ។

ប៉ុន្ដែពីរប្រកួតដែលនៅសល់នេះ នឹងក្លាយជាការប្រកួតដ៏សំខាន់សម្រាប់កីឡាករ មិនសូវទទួលបានឱកាសលេងឱ្យជម្រើសជាតិប្រេស៊ីល បានបង្ហាញសមត្ថភាពដើម្បីទទួលបានឱកាសជ្រើសរើសទៅលេងនៅកាតានាខែវិច្ឆិកា ឆ្នាំ២០២២។