Skip to content
ហេតុអ្វី Messi ពាក់អាវលេខ១០របស់ Neymar ក្នុងការប្រកួត French Cup យប់មិញ?​
    ទំព័រដើម  »  កីឡាជាតិ

ហេតុអ្វី Messi ពាក់អាវលេខ១០របស់ Neymar ក្នុងការប្រកួត French Cup យប់មិញ?​

ក្រុមការពារតំណែងជើងឯក French Cup, Paris Saint-Germain បានធ្លាក់ចេញពីការប្រកួតក្រោមថ្វីដៃរបស់ OGC Nice កាលពីរាត្រីថ្ងៃចន្ទ ដោយបាល់១១ម៉ែត្រកាត់សេចក្ដី។ ក្រុមរបស់លោក Mauricio Pochettino បរាជ័យដោយការស៊ុតប៉េណាល់ទី ៥-៦ ដែលធ្វើឱ្យ PSG ត្រូវហាលអាវក្នុងពានរង្វាន់ Cup របស់បារាំងត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដែលអាចនិយាយបានថា ជារឿងដ៏អាម៉ាសមួយ ផ្អែកលើកីឡាករនៅក្នុងក្រុមដែលពួកគេមានបច្ចុប្ប​ន្ន។