U23 វៀតណាមតេស្ដឃើញវិជ្ជមានម្នាក់ទៀតហើយព្រឹកថ្ងៃព្រហស្បតិ៍ នេះ

Sovann Tith
7 មើល
0 នាទីអាន
- Advertisement -

កីឡាករ U23 វៀតណាម​ម្នាក់ទៀតហើយបានតេស្ដឃើញកូវីដ១៩ ក្នុងចំណោម​កីឡាករ១០នាក់ដែលនៅសល់។ កីឡាករជាច្រើនផ្សេងៗទៀតកំពុងសម្រាកព្យាបាល និងតាមដានសុខភាព។

ដូច្នេះកីឡាករដែលអវិជ្ជមានរបស់វៀតណាម នៅសល់តែ៩នាក់ប៉ុណ្ណោះ។ ពួកគេក៏បានកោះហៅកីឡាករ៤នាក់ថ្មីទៀត ដែលកំពុងធ្វើដំណើរតាមរថយន្ដពីក្រុងហូជីមិញ។

បើអ្នកទាំង៤នោះថ្មីនោះ​តេស្ដអវិជ្ជមាន ពួកគេនឹងត្រូវបានចុះឈ្មោះចូលលេងតែម្ដងសម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតទល់ទីម័រខាងកើតនៅថ្ងៃព្រហស្បតិ៍ នេះ វេលាម៉ោង៧និង៣០នាទីយប់ នៅពហុកីឡដ្ឋានមរតកតេជោ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕