Skip to content
Laporta ថាការយក Xavi ដឹកនាំ Barcelona ជាជម្រើសដ៏ត្រឹមត្រូវបំផុត តាំងពីកាន់តំណែងជាប្រធានក្លិប
    ទំព័រដើម  »  កីឡាជាតិ

Laporta ថាការយក Xavi ដឹកនាំ Barcelona ជាជម្រើសដ៏ត្រឹមត្រូវបំផុត តាំងពីកាន់តំណែងជាប្រធានក្លិប

ប្រធានក្លិប FC Barcelona លោក Joan Laporta បានអះអាងថា ការនាំយក វីរបុរស Xavi Hernandez មកដឹកនាំក្រុម ជាការសម្រេចចិត្តដ៏ល្អបំផុតដែលបានធ្វើឡើង សម្រាប់ការមកកាន់តំណែងនៅក្លិបនេះជាលើកទី២ ហើយរំពឹងថាពួកគេអាចមានឱកាសប្រជែងពាន La Liga បាននៅឡើយ ក្នុងរដូវកាលនេះ។

លោក​ Laporta បានឈ្នះឆ្នោតក្នុងតំណែងប្រធានក្លិបរបស់ Barcelona កាលពីឆ្នាំមុន ហើយលោកបានជ្រើសយកលោក Xavi មកកាន់តំណែងជាអ្នកចាត់ការថ្មីជំនួស លោក Ronald Koeman កាលពីខែវិច្ឆិកា។