ការប្រកួតបាល់ទាត់ជម្រើសជាតិនារីនៅក្នុងពានរង្វាន់អឺរ៉ុប European Championship ឬគេនិយមហៅថា EURO បានចាប់ផ្ដើមនៅក្នុងឆ្នាំ១៩៨៤ ដោយមាន៤ក្រុមចូលរួមដូចជា ស៊ុយអែត, អង់គ្លេស, ដាណឺម៉ាក និងអ៊ីតាលី។
ការប្រកួតកាន់តែទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដោយមានការកើនឡើងសមាសភាពក្រុមដែលបានចូលរួម ដៃគូផ្សព្វផ្សាយ និងចំនួនអ្នកចូលរួមទស្សនាផ្ទាល់ ជាពិសេសការប្រកួតបាល់ទាត់នារី Euro 2022។
ស្របពេលដែលមានការកម្មង់ទិញសំបុត្រចូលទស្សនាការប្រកួតទាំងនៅកីឡដ្ឋាន Wembley ទាំងនៅកីឡដ្ឋាន Old Trafford សម្រាប់ការប្រកួត Euro 2022 អាចនឹងបង្កើនកំណត់ត្រាចំនួនអ្នកចូលទស្សនាផ្ទាល់កាន់តែច្រើននៅរដូវក្ដៅខាងមុខ។ ប៉ុន្ដែពេលនេះ AMS Sports សូមបង្ហាញបញ្ជីកំណត់ត្រាការចូលរួមទស្សនាច្រើនបំផុត ក្នុងការប្រកួតបាល់ទាត់នារី។
១. ការប្រកួតផ្ដាច់ព្រ័ត្រ Euro 2013 រវាងក្រុមបាល់ទាត់ជម្រើសជាតិនារី អាល្លឺម៉ង់ទល់នឹងន័រវែស មានអ្នកចូលរួមទស្សនា ៤១,៣០១នាក់
២. ការប្រកួតវគ្គចែកពូល Euro 2015 រវាងក្រុមអង់គ្លេស និងហ្វាំងឡង់ មានអ្នកចូលរួមទស្សនា ២៩,០៩២នាក់
៣. ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Euro 2017 រវាងហូឡង់ និងដាណឺម៉ាក មានអ្នកចូលរួមទស្សនា ២៨,១៨២
៤. ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro 2017 រវាងហូឡង់ និង អង់គ្លេស មានអ្នកចូលរួមទស្សនា ២៧,០៩៣នាក់
៥. ការប្រកួតវគ្គចែកពូល Euro 2005 រវាងអង់គ្លេស និង ស៊ុយអែត មានអ្នកចូលរួមទស្សនា ២៥,៦៩៤នាក់
៦. ការប្រកួតវគ្គចែកពូល Euro 2017 រវាងហូឡង់ និងន័រវែស មានអ្នកចូលទស្សនា ២១,៧៣១នាក់
៧. ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Euro 2005 រវាងអាល្លឺម៉ង់ និងន័រវែស មានអ្នកចូលទស្សនា ២១,១០៥នាក់
៨. ការប្រកួតផ្ដាច់ព្រ័ត្រ Euro 1989 រវាងអាល្លឺម៉ង់ខាងលិច និងន័រវែស មានអ្នកចូលទស្សនា ២១.០០០នាក់
៩. ការប្រកួតផ្ដាច់ព្រ័ត្រ Euro 2001 រវាងអាល្លឺម៉ង់ និង ស៊ុយអែត មានអ្នកចូលទស្សនា ១៨,០០០នាក់
១០. ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro 2013 រវាងស៊ុយអែត និងអាល្លឺម៉ង់ មានអ្នកចូលទស្សនា ១៦,៦០៨នាក់