Skip to content
មកស្គាល់ Erik ten Hag, បេក្ខភាពជួរមុខក្នុងតំណែងអ្នកចាត់ការថ្មីពេញសិទ្ធិរបស់ Man Utd
    ទំព័រដើម  »  កីឡាអន្តរជាតិ

មកស្គាល់ Erik ten Hag, បេក្ខភាពជួរមុខក្នុងតំណែងអ្នកចាត់ការថ្មីពេញសិទ្ធិរបស់ Man Utd

Manchester United ជិតសម្រេចបានការនាំយកលោក Erik ten Hag មកដឹកនាំក្រុមជាអចិន្ដ្រៃយ៍ បើយោងតាមប្រភពជាច្រើន។ បន្ទាប់ពីបញ្ចប់តំណែងលោក Ole Gunnar Solsjkaer នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្ដែបច្ចុប្បន្នក្លិបបិសាចក្រហម មិនទាន់មានអ្នកចាត់ការពេញសិទ្ធិនៅឡើយទេ ក្រៅតែពីគ្រូបង្វឹកបណ្ដោះអាសន្ន Ralf Rangnick។

ប្រភពជិតស្និទ្ធបានរាយការណ៍ថា លោក Ten Hag មានភាគរយខ្ពស់ជាង អ្នកចាត់ការបច្ចុប្បន្នរបស់ Paris Saint-Germain លោក Mauricio Pochettino ដែលកំពុងប្រឈមការបាត់បង់តំណែងនៅក្លិបបារាំង។

ហើយអ្នកចាត់ការហូឡង់លោក Ten Hag ដែលកំពុងដឹកនាំក្រុម Ajax ត្រូវបានរំពឹងថានឹងប្រកាសចូលកាន់តំណែងជាអ្នកចាត់ការថ្មីពេញសិទ្ធិ នៅដំណាច់រដូវកាលនេះ។

តើលោក Ten Hag ដែលជិតក្លាយជាអ្នកចាត់ការថ្មីរបស់ Man Utd ធ្លាប់មានប្រវត្តិបែបណា?