Skip to content
កំពូលអ្នកស៊ុតហ្វ្រីឃីគម្នាក់នៅ Premier League ប្រាថ្នាចង់ជួប Beckham
    ទំព័រដើម  »  កីឡាជាតិ

កំពូលអ្នកស៊ុតហ្វ្រីឃីគម្នាក់នៅ Premier League ប្រាថ្នាចង់ជួប Beckham

ខ្សែបម្រើ James Ward-Prowse របស់ក្លិប Southamption និយាយថា គេចង់បំបែកកំណត់ត្រាគ្រាប់បាល់ហ្វ្រីឃីគរបស់ David Beckham ដែលរកបាន១៨គ្រាប់ ប៉ុន្ដែកាន់តែមានន័យជាងនេះទៅទៀត ប្រសិនបើគេបានជួបផ្ទាល់ជាមួយនឹងនិមិត្តរូបរបស់ខ្លួនតាំងពីក្មេងមក។

Ward-Prowse ស៊ុតហ្វ្រីឃីគបញ្ចូលទីបាន១៤គ្រាប់ ហើយចុងក្រោយគេរកបានមួយគ្រាប់ ក្នុងការប្រកួតស្មើ ២-២ ជាមួយ Brighton ហើយកីឡាករវ័យ២៧ឆ្នាំរូបនេះ នៅសល់ពេលច្រើនទៀត ដើម្បីបំបែកកំណត់ត្រារបស់ Beckham។

ខ្សែបម្រើរបស់ Southamtpon រូបនេះនិយាយថា៖ “ការលើកទឹកចិត្តធំបំផុតសម្រាប់ខ្ញុំគឺបានជួបជាមួយវីរបុរសរបស់ខ្ញុំ ដែលខ្ញុំស្រលាញ់ពេលដែលខ្ញុំនៅពីក្មេង។ ប្រសិនបើខ្ញុំអាចធ្វើកំណត់ត្រានេះបាន សង្ឃឹមថា គាត់អាចយល់ព្រម ប៉ុន្ដែនៅសល់ផ្លូវឆ្ងាយដែលត្រូវទៅ”៕