ក្នុងនាមជាកីឡាករវ័យក្មេងដែលទើបឡើងកូដ គឺពិតជាមិនមែនជារឿងចៃដន្យឡើយ សម្រាប់ការអាចយកជ័យជម្នះបានលើ ជើងខ្លាំងដ៏ពោរពេញដោយបទពិសោធ និង សមត្ថភាពពេញខ្លួន ដូចជាជើងខ្លាំងថៃ ទួន ប៉េ។ ធន់ ផានិត បានបង្ហើបពីការបត់បែនបច្ចេកទេស និង យុទ្ធសាស្ត្រមួយចំនួនដែលរូបគេបានប្រើ ដើម្បីកាត់ផ្ដាច់ការដាក់សម្ពាធពីជើងខ្លាំងថៃម្នាក់នេះ រហូតដល់អាចយកឈ្នះពិន្ទុក្រោយបញ្ចប់ទឹកទី ៥។
ធន់ ផានិត បង្ហើបពីយុទ្ធសាស្ត្រកាច់ចង្កូមខ្លាចាស់ ទួន ប៉េ

លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។