អ្នកចាត់ការរបស់ FC Barcelona លោក Xavi Hernandez បាននិយាយថា ការឈ្នះ ២-១ លើ Real Mallorca ផ្ដល់ឱ្យក្រុមរបស់លោកនូវសន្ដិភាពផ្លូវចិត្ត ក្នុងការប្រជែងយកកៅអី UEFA Champions League សម្រាប់រដូវកាល ២០២២-២៣។
បន្ទាប់ពីបរាជ័យ៣ប្រកួតជាប់គ្នានៅកីឡដ្ឋាន Camp Nou ក្រុម Barcelona បានបង្ហាញពីភាពល្អប្រសើរឡើងវិញ ដោយខ្សែប្រយុទ្ធ Memphis Depay និង Sergio Busquets រកបានម្នាក់មួយគ្រាប់ មុនពេល Antonio Raillo តាមពីក្រោយមួយគ្រាប់វិញឱ្យ Mallorca។
ហើយនៅពេលនេះ ក្រុមមកពីកាតាឡូញ៉ា ឈ្នះ៥លើក ក្នុងចំណោម៧ប្រកួតចុងក្រោយនៅ La Liga និងមានគម្លាត៩ពិន្ទុពីក្រុមលេខ៥ Real Betis។ ប៉ុន្ដែលោក Xavi អះអាងថា ក្រុមរបស់លោកគួរតែឈ្នះការប្រកួតដោយសុវត្ថិភាពជាងនេះ ទោះយ៉ាងណាក្ដី លោកនៅតែមានអារម្មណ៍រីករាយដែលពួកគេទទួលបាន៣ពិន្ទុដ៏សំខាន់នេះ។
ក្រោយចប់ការប្រកួតលោក Xavi បាននិយាយថា៖ “វាជាការប្រកួតដែលគួរឈ្នះ ៣-០ ហើយយើងត្រូវតែបញ្ចប់លទ្ធផលគួរឱ្យពេញចិត្តជាងនេះ យើងបានបង្កកំហុសដែលមិនចាំបាច់ ហើយពួកគេមានឱកាសរកគ្រាប់បាល់។ វាជាការប្រកួតមួយដែលគួរតែមានភាពកក់ក្ដៅជាងនេះក្នុងការឈ្នះ។ ការទទួលបាន៣ពិន្ទុ បានផ្ដល់ឱ្យយើងនូវសន្ដិភាពផ្លូវចិត្ត”៕