BG Pathum United បានធានាឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ AFC Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន ក្នុងនាមជាក្រុមកំពូលតារាងវគ្គចែកពូល ក្រោយបញ្ចប់ការប្រកួតទល់នឹង Jeonnam Dragons ដោយលទ្ធផល ០-០។
ក្រុមការពារតំណែងលីគកំពូលថៃ មានពិន្ទុស្មើជាមួយនឹងក្រុមលេខ២ Melbourne City នៅក្នុងតារាងនៃពូល G បន្ទាប់ពីក្រុមមកពីអូស្ដ្រាលី ទទួលបានជ័យជម្នះ ៣-០ លើក្រុមបាតតារាង United City។
Pathum បានបញ្ចប់វគ្គចែកពូល៦ប្រកួត ជាមួយនឹងជ័យជម្នះ៣ប្រកួត ស្មើ៣លើក ដោយរកគ្រាប់បាល់បាន១១គ្រាប់ និងរបូតតែ២គ្រាប់ប៉ុណ្ណោះ ហើយពួកគេមានផលសងគ្រាប់បាល់៩គ្រាប់ ពោលគឺច្រើនជាង Deonnam ២គ្រាប់ ទើបមានឱកាសឈរនៅកំពូលតារាង។
បើគិតមកទល់នឹងពេលនេះមាន៦ក្រុមហើយ ដែលឆ្លងផុតវគ្គចែកពូល Champions League ទ្វីបអាស៊ី គឺ BG Pathum, Daegu FC, Johor Drul Ta’zim, Urawa Red Diamonds, Jeonbuk Hyundai Motors និង Vissel Kobe៕