បាល់ទាត់លីគទី២, លីគនារី, ហ្វូតសាល និងពានយុវជនត្រូវបានប្រកាសផ្អាកជាបណ្ដោះអាសន្ន

Sovann Tith
16 មើល
0 នាទីអាន
- Advertisement -

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសនៅរសៀលថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា នេះការប្រកួតបាល់ទាត់ជម្រើសជើងឯកក្របខណ្ឌទីពីរ, លីគនារី, ហ្វូតសាល, បាល់ទាត់អាយុក្រោម១៨ឆ្នាំ និងក្រោម១៥ឆ្នាំត្រូវបានសម្រេចផ្អាកបណ្ដោះអាសន្នសិន។

ការផ្អាកនេះបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកសកម្មភាពហ្វឹកហាត់ និងហាត់ប្រាណនៅបរិវេណពហុកីឡដ្ឋានជាតិ។

ចំពោះពេលវេលាដំណើរការឡើងវិញនឹងធ្វើឡើងនៅពេលមានសេចក្ដីណែនាំពីក្រសួងអប់រំ យុវជន និងកីឡា៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕