Gareth Bale បានបង្ហើបថា សមត្ថភាពរបស់គេក្នុងការលេងបាល់ទាត់ មិនមានការប្រែប្រួលច្រើនទេហើយក៏មិនបានបដិសេធផងដែរ ចំពោះចចាមអារ៉ាមពាក់ព័ន្ធនឹងក្លិប Cardiff City ក្រោយទើបប្រកែកថា នឹងមិនចូលរួមឡើយជាមួយក្លិបអេស្ប៉ាញ Getafe។
ប្រធានក្លិប Getafe លោក Angel Torres បានបង្ហើបថា Bale បានដាក់សំណើផ្ទេរទៅក្លិបរបស់លោក ហើយ Getafe បានសិក្សាពីលក្ខខណ្ឌនៃការផ្ទេរនេះ ប៉ុន្ដែអតីតសមាជិករបស់ Tottenham Hotspur បានបដិសេធថា គេនឹងមិនទៅចូលរួមក្លិបអេស្ប៉ាញមួយនេះឡើយ។