Skip to content
កីឡាករ Ajax ម្នាក់បញ្ចុះបញ្ចូលឱ្យ Rashford បន្ដលេងនៅ Man Utd ក្រោមការដឹកនាំរបស់ Ten Hag
    ទំព័រដើម  »  កីឡាជាតិ

កីឡាករ Ajax ម្នាក់បញ្ចុះបញ្ចូលឱ្យ Rashford បន្ដលេងនៅ Man Utd ក្រោមការដឹកនាំរបស់ Ten Hag

យោងតាមប្រភពជាច្រើនបានឱ្យដឹងថា អតីតខ្សែការពារក្រុមបិសាចក្រហម Daley Blind បានជួយជំរុញទឹកចិត្តឱ្យ Marcus Rashford បន្ដលេងនៅ Manchester United។

ខ្សែប្រយុទ្ធអង់គ្លេស Rashford លេងមិនបានល្អនោះទេក្នុងរដូវកាលមុន ហើយមានការរាយការណ៍ថា គេមានឆន្ទៈក្នុងការចាកចេញពីទឹកដី Old Trafford ក្នុងទីផ្សារដោះដូររដូវក្ដៅនេះ ប៉ុន្ដែ មកដល់របស់លោក Erik ten Hag អាចជំរុញឱ្យ កីឡាករដែលដុះចេញពីថ្នាលរបស់ក្រុមបិសាចក្រហម បន្ដរួមរស់ជាមួយពួកគេ។

Rashford មានការប្រឹងប្រែងជាខ្លាំង មុនរដូវកាលកាលថ្មីឈានចូលមកដល់ ជាការពង្រឹងសមត្ថភាពបន្ថែមក្រោយធ្វើមិនបានល្អនៅក្នុងរដូវកាលមុន ហើយអតីតមិត្តរួមក្រុមរបស់គេ គឺ Blind ដែលបច្ចុប្បន្នកំពុងលេងនៅ Ajax បានបញ្ចុះបញ្ចូលឱ្យគេបន្ដនៅ Man Utd ដើម្បីទទួលបានឱកាសពីគ្រូបង្វឹក Ten Hag៕