គិរីវង់ឲ្យខ្សែបម្រើប្រេស៊ីលម្នាក់ទៅទ័ពខ្ចី

Sovann Tith
6 មើល
0 នាទីអាន
- Advertisement -

ក្លិបបាល់ទាត់គិរីវ់ង់សុខសែនជ័យបានប្រកាសពីការចាកចេញរបស់ខ្សែបម្រើប្រេស៊ីល Jose Megson ដែលនឹងត្រូវចូលរួមជាមួយសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទលើលក្ខខណ្ឌខ្ចីដល់ដាច់ជុំទីពីរ ក្របខណ្ឌកំពូលកម្ពុជា ២០២០។

អតីតសមាជិកក្លិប់នគរបាលជាតិខាងលើបានផ្លាស់ទៅគិរីវង់នៅដើមរដូវកាល២០២០ និងបង្ហាញខ្លួនមិនសូវបាត់ទេ។

ក្នុងការប្រកួតក្របខណ្ឌកំពូលកម្ពុជា ២០២០ ជុំទីមួយ គិរីវង់សុខសែនជ័យ ទទួលបានចំណាត់ថ្នាក់លេខ៨ មាន១១ពិន្ទុ ដូច្នេះត្រូវបន្តការប្រកួតជុំទីពីរក្នុងចំណោមក្រុមចុងក្រោយទាំង៧ (Last 7)។ ពួកគេនឹងផ្ដើមការប្រកួតជុំទីពីរ ដោយទទួលយុវជនបាទី នៅថ្ងៃសៅរ៍ ទី០៥ ខែសីហា លើទឹកដីខ្លួនឯង។

ដោយឡែក សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទត្រូវការពង្រឹងខ្លួនកាន់តែប្រសើរនៅជុំទីពីរក្នុងនាមជាក្រុមនៅតំបន់កំពូលទាំង៦ ដោយពួកគេបញ្ចប់ជុំទីមួយនៅចំណាត់ថ្នាក់លេខ៤៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕