ក្លិប Fulham បានដាក់សំណើតម្លៃ៨,៦លានផោន (១០,៥លានដុល្លារ) ទៅក្លិប Manchester United ដើម្បីសូមទិញខ្សែបម្រើប្រយុទ្ធប្រេស៊ីល Andreas Pereira។
កីឡាករវ័យ២៦ឆ្នាំរូបនេះបានចូលរួមថ្នាល Manchester United ដោយផ្ទេរមកពី PSV Eindhoven ក្នុងឆ្នាំ២០១១ រួចឡើងចូលក្រុមធំក្នុងឆ្នាំ២០១៤។
ខ្សែបម្រើកើតនៅបែលហ្ស៊ិកខាងលើ បានចំណាយពេលលេងក្រោមកិច្ចសន្យាខ្ចីនៅ Granada រដូវកាល២០១៦-១៧, នៅ Valencia រដូវកាល២០១៧-១៨, នៅ Lazio រដូវកាល២០២០-២១ និងចុងក្រោយត្រូវបានក្លិបប្រេស៊ីល Flamengo ខ្ចីក្នុងរដូវកាល២០២១-២២ ហើយបានលេងវគ្គផ្ដាច់ព្រ័ត្រ Copa Libertadores 2021។
Pereira នៅសល់កិច្ចសន្យាជាមួយ Man Utd ដល់ឆ្នាំ២០២៣ អមដោយជម្រើសបន្លាយថែម១ឆ្នាំទៀត។ ប៉ុន្តែខ្សែបម្រើដែលបានលេងឱ្យ Man Utd ៧៥លើក និងរកបាន៤គ្រាប់រូបនេះទំនងមិនស្ថិតក្នុងផែនការរបស់អ្នកចាត់ការថ្មី Erik Ten Hag ទេ។
គួរជម្រាបផងដែរថា Pereira បានកើតនៅក្នុងប្រទេសបែលហ្ស៊ិក ហើយបានជាប់ជម្រើសជាតិយុវជនបែលហ្ស៊ិក U15 ដល់ U17 មុនពេលប្ដូរទៅលេងឱ្យ U20ប្រេស៊ីលក្នុងឆ្នាំ២០១៤។ គេបានឡើងកូដជាប់ជម្រើសជាតិក្រុមធំប្រេស៊ីលក្នុងឆ្នាំ២០១៨ និងបានចូលលេង១ប្រកួត៕
ប្រភព៖ BBC