នៅពេលដែលទីផ្សារដោះដូរបើកដំណើរការ កាលពីខែមុន ក្លិប Manchester United បានកំណត់យ៉ាងច្បាស់ពីកីឡាករគោលដៅនៅក្នុងរដូវក្ដៅនេះ ដើម្បីយកមកពង្រឹងក្រុម ក្នុងតំបន់បម្រើ និងប្រយុទ្ធ តាមការចង់បានរបស់អ្នកចាត់ការ Erik ten Hag។
មានក្ដីរំពឹងថា Man Utd នឹងផ្ដោតលើតំណែងទាំងនេះមុនគេ ប៉ុន្ដែអ្វីដែលបានកើតឡើង នៅក្នុងទីផ្សារដោះដូរ មិនដូចតាមអ្វីបានគ្រោងនោះទេ។