Napoli នាំយក ខ្សែការពារកូរ៉េម្នាក់មកជំនួស Koulibaly ដែលផ្លាស់ទៅ Chelsea

Narong
26 មើល
0 នាទីអាន
- Advertisement -

ក្លិប Napoli បានចុះហត្ថលេខាផ្ទេរ ខ្សែការពារកណ្ដាលកូរ៉េខាងត្បូង Kim Min-jae ពីក្លិបតួកគី Fenerbache ហើយបានប្រកាសជាផ្លូវការកាលពីថ្ងៃពុធ ទី២៧ ខែកក្កដានេះ ក្នុងតម្លៃ១៨.៣លានដុល្លារ។

Min-jae ត្រូវបាននាំយកមកជំនួសតំណែង ខ្សែការពារឆ្នើម Kalidou Koulibaly ដែលបានចាកចេញពី Napoli ទៅចូលរួម ក្លិបតោខៀវ Chelsea កាលពីថ្មីៗនេះ។ ខ្សែការពារសេណេហ្កាល់វ័យ៣១ឆ្នាំ បានស៊ីញ៉េកុងត្រារយៈ៤ឆ្នាំជាមួយក្លិបអង់គ្លេស កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ។