Premier League ត្រូវបានចាត់ទុកថា ជាលីគបាល់ទាត់មួយដ៏តានតឹងនៅក្នុងបាល់ទាត់អឺរ៉ុប ហើយក្រុមនីមួយៗត្រូវទាមទារការប្រឹងប្រែងឱ្យបានខ្លាំង ដើម្បីអាចទទួលបានពិន្ទុនៅក្នុងការប្រកួត និងចៀសផុតពីការធ្លាក់ចេញទៅកាន់លីគទី២។
កាលពីចុងសប្ដាហ៍កន្លងទៅក្រុម Bournemouth ដឹកនាំដោយលោក Gary O’Neil ទទួលបានជ័យជម្នះ ១-០ យ៉ាងគួរឱ្យភ្ញាក់ផ្អើលទៅលើ Liverpool ដែលទើបលត់ Manchester United ៧-០។ ក្រុមមាន់ខ្នាយមាស Tottenham Hotspur របស់លោក Antonio Conte ក៏ទទួលបាន៣ពិន្ទុផងដែរ ពីការយកឈ្នះ Nottingham Forest ៣-១។
ប៉ុន្ដែគ្រូបង្វឹកដូចជាលោក David Moyes, Patrick Vieira និង Brendan Rodgers សុទ្ធតែមិនអាចរកបានជ័យជម្នះនៅក្នុងទឹកដីរបស់ខ្លួន។ ខាងក្រោមនេះ ជាគ្រូបង្វឹក Premier League ដែលប្រឈមមុខខ្ពស់នឹងការបញ្ចប់តំណែងមុនបញ្ចប់រដូវកាល។