Karim Benzema ត្រូវបានទទួលថាជាកីឡាករដ៏សំខាន់បំផុតមួយរូបសម្រាប់ Real Madrid ក្នុងការរកគ្រាប់បាល់បញ្ចូលទី ដែលជួយឱ្យពួកគេ ឈ្នះជើងឯក UEFA Champions League និង La Liga រដូវកាលមុន។
ការចាកចេញរបស់ Cristiano Ronaldo ក៏ជាចំណែកមួយឱ្យ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំរូបនេះ ក្លាយជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតមួយរូបនាពេលបច្ចុប្បន្ន ដោយរំពឹងថា គេជាបេក្ខភាពជួរមុខ ក្នុងការក្លាយជាម្ចាស់ Ballon d’Or ថែមទៀតផង។