ប្រធានសហព័ន្ធវ៉ូវីណាមកម្ពុជាក្រើនរំឭកកីឡាករកីឡាការិនីឲ្យប្រឹងប្រែងខ្លាំងដើម្បីសម្រេចគោលដៅនៅស៊ីហ្គេម ២០២៣

Sovann Tith
4 មើល
0 នាទីអាន
- Advertisement -

ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានលើកឡើងថា ការប្តេជ្ញាក្នុងការ ដណ្តើមមេដាយមាសឱ្យបាន៩គ្រឿងជូនជាតិ ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ គឺអាស្រ័យដោយ ការខិតរួមគ្នារបស់ថ្នាក់ដឹកនាំសហព័ន្ធ និងការខិតខំហ្វឹកហាត់ទ្វេដងរបស់កីឡាករ កីឡាការិនីជម្រើស ជាតិ ដែលជាអ្នកអនុវត្តន៍ផ្ទាល់ក្នុងការសម្រួចទៅរកជោគជ័យ។ នេះជាការលើកឡើងរបស់ឯកឧត្តម នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅ បន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមវត្តមានលោកជំទាវ សៅ ស្រីពៅ អនុប្រធានកិត្តិយសសហព័ន្ធ។

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕