ប្រវត្តិសាស្ដ្ររបស់ Real Madrid ត្រូវបានផ្លាស់ប្ដូរក្នុងឆ្នាំ២០១៤ នៅពេលដែលលោក Carlo Ancelotti ដឹកនាំពួកគេក្លាយជាជើងឯក UEFA Champions League លើកទី១០ ក្រោយខកខានឈ្នះពាននេះ១២ឆ្នាំ។
ហើយអ្នកចាត់ការជនជាតិអ៊ីតាលីរូបនេះ បានជួយឱ្យក្រុមអធិរាជសគ្រងជើងឯកជាថ្មីនៅ៨ឆ្នាំបន្ទាប់ ក្រោយឆ្លងកាត់ការប្រកួតដ៏សែនលំបាកជាច្រើន ក្នុងវគ្គបន្ដបន្ទាប់។