Skip to content
ខ្សែប្រយុទ្ធម្នាក់របស់ Barcelona នឹងត្រូវចាកចេញពីក្លិបឆាប់ៗខាងមុខនេះ
    ទំព័រដើម  »  កីឡាអន្តរជាតិ

ខ្សែប្រយុទ្ធម្នាក់របស់ Barcelona នឹងត្រូវចាកចេញពីក្លិបឆាប់ៗខាងមុខនេះ

អនាគតខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Memphis Depay មានភាពស្រពិចស្រពិលយ៉ាងខ្លាំងក្នុងការបន្តរួមរស់ជាមួយនឹង Barcelona ដោយខ្លួនកំពុងសម្រេចចិត្តស្វែងរកទ្រនំថ្មីអោយបានឆាប់តាមដែលអាចធ្វើទៅបានមុនទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2022។

ក្លិប Juventus បានដាក់សំណើរសុំទិញ Depay ពី Barcelona កាលពីប៉ុន្នានថ្ងៃមុនហើយនៅថ្ងៃទី10 ខែសីហា ឆ្នាំ2022 នេះក៏មានការឆ្លើយតបពីសំណាក់ក្លិប Barcelona ផងដែរ។មិនតែប៉ុណ្ណោះ Juventus ចង់អោយ Barcelona បញ្ចប់កុងត្រាកីឡាករ Memphis Depay យកតែម្តងដើម្បីឲរូបគេចាកចេញពីទឹកដី Camp Nou ដោយមិនមានតម្លៃខ្លួន។

Depay បានដឹងថារូបគេនឹងមិនមានឱកាសក្នុងការបង្ហាញខ្លួនលើទីលានបានច្រើនឡើយក្រោមការដឹកនាំរបស់ Xavi ក្នុងរដូវកាលថ្មី 2022-2023 បន្ទាប់ពីមានការមកដល់របស់កីឡាករចំណូលថ្មី Robert Lewandowski និង Raphinha ហើយ Barcelona ក៏ទើបតែបន្តកុងត្រាថ្មីជូនដល់កីឡាករ Ousmane Dembele ថែមទៀតផង។នេះគឺជាមូលហេតុដែលធ្វើអោយកីឡាករ Memphis Depay ស្នើសុំចាកចេញពីទឹកដី Camp Nou ។

ការចាកចេញរបស់ Depay ក៏នឹងជួយកាត់បន្ថយប្រាក់ចំណាយរបស់ក្លិប Barcelona បានមួយកម្រិតផងដែរហើយ Depay ផ្ទាល់ក៏ចង់ឲ Barcelona ធ្វើការប្រកាសជាផ្លូវការអំពីការចាកចេញរបស់ខ្លួន។

បើសិនជា Memphis Depay ចាកចេញតើគាត់អាចចូលរួមជាមួយក្លិបណា?

កីឡាករជម្រើសជាតិហូឡង់រូបនេះមានការតាមចែចូវពីក្លិបជាច្រើនប៉ុន្តែក្លិបយក្សមកពីលីគអ៊ីតាលីសេះបង្គង់ Juventus គឺជាក្លិបដែលមានភាគរយខ្ពស់ក្នុងការនាំយករូបគេទៅចូលរួមក្លឹប។

ដោយ Depay ផ្ទាល់ក៏បានបញ្ជាក់ថាបើសិនជាខ្លួនចាកចេញពី Barcelona ពិតមែន នោះក្លិបបន្ទាប់ដែលខ្លួនត្រូវចូលរួមក៏ត្រូវតែជាក្លឹបធំមួយផងដែរ។

Juventus មិនចង់បង់ថ្លៃផ្ទេរកីឡាករដែលកុងត្រានៅសល់ត្រឹមតែមួយឆ្នាំទេហើយពួកគេបានដឹងថា Depay ទៀតសោតក៏ចង់ចាកចេញពីក្លិបអ្នកមានបុណ្យមួយនេះដែរ។ Juventus បានស្នើសុំអោយ Barcelona បញ្ចេញ Depay ដោយមិនមានតម្លៃខ្លួនហើយ Juventus នឹងបង់ថ្លៃផ្ទេរមួយចំនួនអោយទៅកីឡាករដោយផ្ទាល់ដែលនេះក៏ជាផលចំណេញសម្រាប់កីឡាករផងដែរ។

បើតាមប្រភពជិតស្និទ្ធិនៅប្រទេសអុីតាលីបានចេញមកបញ្ជាក់ថាអតីតកីឡាកររបស់ក្លឹប Lyon រូបនេះបានឈានដល់កិច្ចព្រមព្រៀងផ្លាស់មកចូលរួមជាមួយក្លិបសេះបង្គង់ Juventus រួចរាល់ហើយជាមួយនឹងកុងត្រារយៈពេល02ឆ្នាំ។

តាមប្រភព Tuttosport បានចុះផ្សាយថា Depay នឹងទទួលបានថ្លៃពលកម្ម 06 លានអឺរ៉ូក្នុងមួយរដូវកាល ជាមួយក្លិប Juventus ។នេះគឺមិនមែនមានន័យថា Barcelona នឹងរក្សារូបគេអោយបន្តស្នាក់នៅទឹកដី Camp Nou ទៀតឡើយដោយក្លិបក៏ត្រូវកាត់បន្ថយការចំណាយទៅលើថ្លៃឈ្នួលរបស់កីឡាករផងដែរ។

សូមជម្រាបផងដែរថា Depay ផ្លាស់ពី Olympique Lyon មកចូលរួមជាមួយ Barcelona ដោយគ្មានតម្លៃខ្លួនកាលពីរដូវកាល 2021-2022 បង្ហាញខ្លួនបាន38ប្រកួតស៊ុតបញ្ចូលទីបាន13គ្រាប់។