Skip to content
កំណត់ត្រាគ្រាប់បាល់ដែល Haaland អាចបំបែកបាន ក្នុងរដូវកាលដំបូងនៅ Premier League
    ទំព័រដើម  »  កីឡាជាតិ

កំណត់ត្រាគ្រាប់បាល់ដែល Haaland អាចបំបែកបាន ក្នុងរដូវកាលដំបូងនៅ Premier League

Erling Haaland បានបង្ហាញសមត្ថភាពលេចធ្លោ ក្នុងការបង្ហាញគុណភាពក្នុងការប្រកួតនៅ Premier League ដែល Manchester City យកឈ្នះ West Ham United ក្នុងលទ្ធផល ២-០ ក្នុងការបង្ហាញខ្លួនលើកដំបូង។

ខ្សែប្រយុទ្ធន័រវែសវ័យ២២ឆ្នាំ ជាកីឡាករដែលទទួលបានការចាប់អារម្មណ៍ច្រើន ក្រោយផ្ទេរមក Etihad ពីក្លិប Borussia Dortmund។ បន្ទាប់ពីបានបង្ហាញគុណផលល្អ ក្នុងការប្រកួតសម្រាប់ Man City មានក្ដីរំពឹងថា Haaland អាចនឹងបំបែកកំណត់ត្រាសំខាន់ៗ ក្នុងរដូវកាលដ៏អស្ចារ្យ។